សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋដែលញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាធារណរដ្ឋកូរ៉េកូរ៉េខាងត្បូង
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋដែលញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដោយបានការសហការយ៉ាងល្អប្រសើរពីសំណាក់ឯកឧត្ដមអភិបាលខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត។ គម្រោងកម្មវិធីនេះចាប់ផ្តើមពិនិត្យចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានរយៈពេល៣ថ្ងៃ ដោយមានប្រជាពលរដ្ឋអញ្ជើញមកទទួលពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ៣,៦១០នាក់ ស្ថិតនៅមន្ទីរពេទ្យខេត្តកំពង់ធំ។